ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ផ្លូវប្រព្រឹត្តទៅ ដើម្បីការត្រាស់ដឹងនេះ តថាគត បានត្រាស់ដឹងហើយ គឺថា ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់ ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់ ព្រោះតែនាមរូបរលត់ ទើបអាយតនៈ៦រលត់ ព្រោះតែអាយតនៈ៦រលត់ ទើបផស្សៈរលត់។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណកើតឡើងហើយ មានបញ្ញាកើតឡើងហើយ មានវិជ្ជាកើតឡើងហើយ មានពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានស្តាប់មក អំពីមុនថា ហេតុជាគ្រឿងរលត់ ហេតុជាគ្រឿងរលត់ ដូច្នេះ។
[២៥៣] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស កាលដើរទៅក្នុងព្រៃតូច ព្រៃធំ ឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុនតែងដើរទៅ។ បុរសនោះ ដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏ប្រទះឃើញក្រុងបុរាណ រាជធានីបុរាណ ដែលពួកមនុស្សជាន់មុន បាននៅអាស្រ័យហើយ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ។