ម្នាលភិក្ខុទាំងឡាយ ផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅនោះ តើដូចម្តេច។ ផ្លូវប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ តថាគតនោះ បានដើរទៅ តាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុ ជាទីកើតនៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានស្គាល់ច្បាស់នូវជាតិ។បេ។ បានស្គាល់ច្បាស់នូវភព... បានស្គាល់ច្បាស់នូវឧបាទាន... បានស្គាល់ច្បាស់នូវតណ្ហា... បានស្គាល់ច្បាស់នូវវេទនា.... បានស្គាល់ច្បាស់នូវផស្សៈ... បានស្គាល់ច្បាស់នូវសឡាយតនៈ... បានស្គាល់ច្បាស់នូវនាមរូប... បានស្គាល់ច្បាស់នូវវិញ្ញាណ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវសង្ខារទាំងឡាយ បានដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារ បានដឹងច្បាស់នូវទីរលត់នៃសង្ខារ បានដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ លុះតថាគត បានដឹងច្បាស់ នូវធម៌នោះហើយ