ឃើញថាជារបស់ខ្លួន ឃើញថាជារបស់គ្មានរោគ ឃើញថា ជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។
[២៦០] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្តិលដែលពេញដោយសុរា បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស។ តែផ្តិលនោះ គេលាយដោយថ្នាំពិស។ ចួនជាមានបុរសក្តៅក្រហាយដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ មានកាយលំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយនឹងបុរសនោះឯង យ៉ាងនេះថា នែបុរសដ៏ចម្រើន ផ្តិលពេញដោយសុរានេះ បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស