​ឃើញថា​ជា​ទុក្ខ​ ​ឃើញថា​មិនមែន​ជា​របស់​ខ្លួន​ ​ឃើញថា​ជា​របស់​មាន​រោគ​ ​ឃើញថា​គួរខ្លាច​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​លះ​តណ្ហា​បាន​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​តណ្ហា​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​លះ​ឧបធិ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ឧបធិ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​លះ​ទុក្ខ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ទុក្ខ​បាន​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រមែង​រួចចាក​ទុក្ខ​បាន​។​
 [​២៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ផ្តិល​ដែល​ពេញដោយ​សុរា​ ​បរិបូណ៌​ដោយ​ពណ៌​ ​បរិបូណ៌​ដោយ​ក្លិន​ ​បរិបូណ៌​ដោយ​រស​។​ ​តែ​ផ្តិល​នោះ​ឯង​ ​គេ​លាយ​ដោយ​ថ្នាំពិស​។​ ​ចួនជា​មាន​បុរស​ក្តៅក្រហាយ​ដោយ​កំ​ដៅ​ថ្ងៃ​ ​ត្រូវ​កំ​ដៅ​ថ្ងៃ​បៀតបៀន​ហើយ​ ​មាន​កាយ​លំបាក​
ថយ | ទំព័រទី ២៤៦ | បន្ទាប់