ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលកន្លងទៅហើយ បានឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង បានឃើញថាជាទុក្ខ បានឃើញថាមិនមែនជារបស់ខ្លួន បានឃើញថាជារបស់មានរោគ បានឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ បានលះតណ្ហាហើយ។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបានហើយ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខបានហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត។បេ។ ពួកសមណៈ ឬព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ ឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក