ម្នាលអាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងក៏ទេ វិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែវិញ្ញាណកើតឡើង ព្រោះនាមរូបជាបច្ច័យ។
[២៦៥] ឥឡូវនេះឯង យើងយល់ភាសិតរបស់ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ កោដ្ឋិតៈ នាមរូប គឺបុគ្គលធ្វើខ្លួនឯងក៏ទេ នាមរូប គឺបុគ្គលដទៃធ្វើឲ្យ ក៏ទេ នាមរូប គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ក៏ទេ នាមរូប មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែនាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ។ ទើបតែអម្បាញ់មិញនេះឯង យើងយល់ភាសិតរបស់ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គលដទៃធ្វើខ្លួនឯងក៏ទេ វិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែវិញ្ញាណកើតឡើង ព្រោះនាមរូបជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត តើយើងត្រូវយល់ សេចក្តីនៃភាសិតនេះ ដូចម្តេចបាន។