[២៦៧] ម្នាលអាវុសោសារីបុត្ត អស្ចារ្យណាស់ ម្នាលអាវុសោសារីបុត្ត ចំឡែកណាស់ ព្រះសារីបុត្តមានអាយុ និយាយនេះ ត្រូវហើយ មួយទៀត យើងសូមអនុមោទនាសុភាសិត របស់ព្រះសារីបុត្តមានអាយុនេះ ដោយវត្ថុ៣៦នេះ ម្នាលអាវុសោ បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុជាអ្នកប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ ម្នាលអាវុសោ បើភិក្ខុជាអ្នកមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ ព្រោះការមិនប្រកាន់ស្អិត នូវជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ បើជាតិ។បេ។ បើភព... បើឧបាទាន... បើតណ្ហា... បើវេទនា... បើផស្សៈ... បើសឡាយតនៈ... បើនាមរូប ...