តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ... វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ... ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ... សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ... នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ... វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ... សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។
[២៧០] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ជាតិរលត់ ទើបជរា និងមរណៈរលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែជាតិរលត់ ទើបជរា និងមរណៈរលត់។