[៣១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ អាហារនេះ មាន៤ តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។
[៣២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះមោលិយផគ្គុនមានអាយុ បានក្រាបបង្គំទូលសួរ នូវព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទំពាស៊ីនូវវិញ្ញាណាហារ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះ មិនត្រូវទេ ដូច្នេះ ហើយទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងទំពាស៊ីដូច្នេះឡើយ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងទំពាស៊ីដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទំពាស៊ី ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា