(ឱកាសដើម្បីដោះ) នូវប្រស្នានុ៎ះ ខ្ញុំសូមសួរប្រស្នានុ៎ះ ចំពោះព្រះនារទៈមានអាយុ សូមព្រះនារទៈមានអាយុ ព្យាករប្រស្នានុ៎ះ ដល់ខ្ញុំ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើងចំពោះខ្លួនឯងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានណាញកើតឡើង ចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ។បេ។ ថាសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ។