[២៧៤] ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែព្រះនារទៈមានអាយុ ជាព្រះអរហន្តខីណាស្រព។ ម្នាលអាវុសោ ខ្ញុំយល់ឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា សេចក្តីរលត់ភព ជាព្រះនិព្វាន ដូច្នេះពិតមែន តែខ្ញុំមិនមែនជាព្រះអរហន្តខីណាស្រពទេ ម្នាលអាវុសោ ដូចអណ្តូងទឹកក្នុងផ្លូវលំបាក ខ្សែក៏មិនមានក្នុងទីនោះ យោងសម្រាប់ដងក៏មិនមានក្នុងទីនោះ ស្រាប់តែ