[២៨១] គ្រានោះឯង ព្រះអានន្ទមានអាយុ នាំសុសិមបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សុសិមបរិព្វាជកនេះ បាននិយាយយ៉ាងនេះថា បពិត្រអានន្ទមានអាយុ ខ្ញុំប្រាថ្នាដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម៌វិន័យនេះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកនាំគ្នាបំបួសសុសិមៈចុះ។ សុសិមបរិព្វាជក ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។
[២៨២] សម័យនោះឯង ឮថា ពួកភិក្ខុច្រើនរូប បាននាំគ្នាក្រាបទូលនូវអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ សុសិមភិក្ខុមានអាយុ បានឮថា ពួកភិក្ខុច្រើនរូប នាំគ្នាក្រាបទូលអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ