​ដើរទៅ​ក្នុង​ទីណា​ក៏បាន​ ​ឥតមាន​ទើសទាល់​ ​គឺ​នៅក្នុង​ទី​កំបាំង​ ​ដើរទៅ​ក្នុង​ទីវាល​ក៏បាន​ ​នៅ​ខាងក្នុង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ក៏បាន​ ​នៅ​ខាងក្នុង​ជញ្ជាំង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​(​ដោយ​ឥត​ទ្វារ​ ​ឥត​ផ្លូវ​)​ ​ក៏បាន​ ​នៅ​ខាងក្នុង​កំពែង​ ​ដើរចេញ​ទៅ​ខាងក្រៅ​កំពែង​ក៏បាន​ ​នៅ​ខាងក្នុង​ភ្នំ​ ​ដើរចេញ​ទៅ​ខាងក្រៅ​ភ្នំ​វិញ​ ​ឥតមាន​ទើសទាល់​ ​ដូចជា​គេ​ដើរទៅ​ ​ក្នុង​អាកាស​ក៏បាន​ ​មុជ​ងើប​ក្នុង​ផែនដី​ ​ដូចជា​គេ​មុជ​ងើប​ក្នុងទឹក​ក៏បាន​ ​ដើរ​លើទឹក​ឥតមាន​បែកធ្លាយ​ ​ដូចជា​គេ​ដើរ​លើ​ផែនដី​ក៏បាន​ ​អង្គុយពែនភ្នែន​លើ​អាកាស​ ​ដូចជា​សកុណជាតិ​ទាំងឡាយ​ ​ដែល​មាន​ស្លាប​ហើរ​ទៅ​ក្នុង​អាកាស​ក៏បាន​ ​យកដៃ​ស្ទាបអង្អែល​ ​(​មណ្ឌល​)​ ​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ធំ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ក៏បាន​ ​ឬ​ញុំាង​អំណាច​កាយ​ ​ឲ្យ​ផ្សព្វផ្សាយ​ទៅ​ ​រហូតដល់​ព្រហ្មលោក​ក៏បាន​ ​ដូច្នេះ​បាន​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​
 [​២៨៤​]​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​កាលបើ​លោក​ទាំងឡាយ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើមាន​ត្រចៀក​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ត្រចៀក​ជា​របស់​មនុស្ស​ធម្មតា​ ​រមែង​ឮ​សំឡេង​ពីរ​ប្រការ​ ​គឺ​សំឡេង​ទិព្វ​ ​និង​សំឡេង​មនុស្ស​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ ​ឬនៅ​ក្នុង​ទី​ជិត​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ ​អាវុសោ​។​
ថយ | ទំព័រទី ២៧០ | បន្ទាប់