គឺវិបស្សនាញាណ តែងកើតឡើងមុន ការដឹងក្នុងព្រះនិព្វាន គឺមគ្គញ្ញាណ តែងកើតឡើងក្រោយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចយល់សេចក្តី នៃព្រះពុទ្ធដីកា ដែលព្រះអង្គសំដែងសង្ខេបនេះ ដោយពិស្តារបានទេ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ យ៉ាងណា ឲ្យខាងតែខ្ញុំព្រះអង្គយល់សេចក្តី នៃព្រះពុទ្ធដីកា ដែលព្រះអង្គសំដែងសង្ខេបនេះ ដោយពិស្តារបានឲ្យទាន។
[២៩១] ម្នាលសុសិមៈ អ្នកយល់ក្តី អ្នកមិនយល់ក្តី ចំណែកធម្មដ្ឋិតិញ្ញាណ តែងកើតឡើងមុន ការដឹងក្នុងព្រះនិព្វាន តែងកើតឡើងក្រោយដោយពិត ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ វេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា