​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ឬទេ​។​ ​មិន​គួរ​នឹង​យល់ឃើញ​យ៉ាងនោះ​ទេ​ ​ព្រះអង្គ​។​
 [​២៩២​]​ ​ម្នាល​សុសិ​មៈ​ ​ព្រោះហេតុនោះ​ ​រូប​ណាមួយ​ ​ដែល​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​រូប​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​រូប​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​រូប​ ​(​ប៉ុណ្ណោះ​ឯង​)​ ​បុគ្គល​គួរ​ឃើញ​រូប​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​ ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​វេទនា​ណាមួយ​ ​ដែល​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​វេទនា​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វេទនា​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​វេទនា​ ​(​ប៉ុណ្ណោះ​ឯង​)​ ​បុគ្គល​គួរ​ឃើញ​វេទនា​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​ ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​សញ្ញាណ​ណាមួយ​។​បេ​។​ ​សង្ខារ​ទាំងឡាយ​ណាមួយ​ ​ដែល​ជា​អតីត​
ថយ | ទំព័រទី ២៧៨ | បន្ទាប់