[៣៤] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងទទួលយក ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងទទួលយក ដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។
[៣៥] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គ