សមណព្រាហ្មណវគ្គ
[៣០៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
[៣០៦] ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់ នូវជរា និងមរណៈ មិនដឹងច្បាស់ នូវហេតុឲ្យកើតជរា និងមរណៈ មិនដឹងច្បាស់នូវសេចក្តីរលត់ជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ជរា និងមរណៈ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនរាប់ថាជាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់សម្រេច នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។
[៣០៧] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់ នូវជរា និងមរណៈ។បេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងអម្បាលនោះឯង ទើបរាប់ថាជាសមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង