[៣១៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច បុគ្គលជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានទុក្ខដែលអស់ទៅ សាបសូន្យទៅ ច្រើនជាង ឯទុក្ខដែលសល់នៅ សំដៅយកត្រឹម ៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែក ដោយការប្រៀបធៀបនឹងកងទុក្ខ ដែលអស់ទៅ សាបសូន្យទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី២។
[៣១៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ដូចទន្លេទាំងនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី តែងហូរមកប្រសព្វ រលាយចូលស្មើគ្នា ក្នុងទីណា បុរសម្នាក់ ទៅដួសយកតំណក់ទឹក ពីរបីតំណក់ អំពីទីនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច តំណក់ទឹកពីរបីតំណក់ ដែលបុរសនោះដួស និងទឹកដែលហូរមកប្រសព្វ រលាយចូលគ្នា តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន