តែតំណក់ទឹក ពីរបីតំណក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ទឹកដែលហូរមកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ និងតំណក់ទឹកពីរបីតំណក់ ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកហូរមកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ ច្រើនជាង តំណក់ទឹកពីរបីតំណក់ ដែលសល់នៅ មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលសល់នៅ យកទៅប្រៀបធៀបនឹងទឹក ដែលហូរមកប្រសព្វ រលាយចូលគ្នា ដែលអស់ទៅ រីងស្ងួតទៅ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។
[៣១៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៤។
[៣១៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៤។