និងការរលត់ ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[៥៦] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តិម្ពរុក្ខបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះរៀងទៅ។ ចប់សូត្រទី៨។
[៥៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលមានអវិជ្ជាជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយ គឺបដិសន្ធិនេះ កើតឡើងយ៉ាងនេះឯង(១) ដ្បិត ផស្សៈ រមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង(២) នាមរូបខាងក្រៅផង(៣) បុគ្គលពាលដែលផស្សាយតនៈ(៤) ទាំង៦

(១) [អដ្ឋកថាចារ្យ លោកពន្យល់ថា កាយកើតឡើងដោយសារអវិជ្ជា និងតណ្ហា។ (២) បានខាងកាយ មានវិញ្ញាណរបស់ខ្លួនឯង។ (៣) បានខាងកាយមានវិញ្ញាណរបស់អ្នកដទៃ។ (៤) សំដៅយកអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ។