ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រុងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៥៩] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង បុគ្គលពាលមិនបានលះបង់អវិជ្ជានោះផង មិនទាន់អស់តណ្ហានោះផង ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលពាល មិនបានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃទេ ព្រោះហេតុនោះ បុគ្គលពាល លុះបែកធ្លាយរាងកាយទៅហើយ ក៏ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) កាលបុគ្គលពាលនោះ ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) រមែងមិនរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលពាលនោះ មិនរួចស្រឡះចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង តែបុគ្គលជាបណ្ឌិត បានលះបង់អវិជ្ជានោះ