មានយថាភូតញ្ញាទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។ ចប់សូត្រទី៣។
[៧១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ... គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក(១) សិន។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។

(១) អ្នកបួសមានលទ្ធិដទៃ។