​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​នូវ​ការចរចា​ ​ដោយ​ពាក្យ​ទាំងអស់​នោះ​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជាមួយនឹង​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​
 [​៧៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​តាមដែល​សារីបុត្ត​ព្យាករ​ហើយ​នោះ​ ​ឈ្មោះថា​ ​ព្យាករ​ដោយ​ប្រពៃ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ទុក្ខ​ ​ដែល​តថាគត​បាន​ពោល​ហើយ​ថា​ ​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ ​តើ​អាស្រ័យហេតុ​ដូចម្តេច​ ​គឺ​អាស្រ័យ​ផស្សៈ​ ​កាលបើ​បុគ្គល​ពោល​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ដែល​តថាគត​ពោល​ហើយ​ផង​ ​មិន​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គួរ​តិះដៀល​ផង​។​ ​ម្នាល​អានន្ទ​ ​បណ្តា​វាទៈ​ទាំង៤នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​តែ​ទុក្ខ​នោះ​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់