[៧៧] ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ ព្រោះថា សេចក្តីទាំងពួង ព្រះមានព្រះភាគ ទ្រង់ពោលតែដោយបទមួយ បពិត្រព្រះអង្គដ៏ចំរើន ឯសេចក្តីនុ៎ះ ប្រសិនបើព្រះអង្គ ពោលដោយពិស្តារវិញ ប្រហែលជាជ្រាលជ្រៅ ទាំងមានឱភាសជ្រាលជ្រៅណាស់។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំភ្លឺនូវសេចក្តីនោះ ក្នុងវាទៈទាំង៤នេះមកមើល។
[៧៨] បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ជរា និងមរណៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ មានជាតិជាហេតុ មានជាតិនាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា