[១៦] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។
[១៧] ម្នាលភិក្ខុទាំងឡាយ ចុះអវិជ្ជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនដឹងក្នុងទុក្ខ១ សេចក្តីមិនដឹងក្នុងហេតុជាទីកើតទុក្ខ១ សេចក្តីមិនដឹងក្នុងទីរលត់ទុក្ខ១ សេចក្តីមិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ដោយប្រការដូច្នេះឯង។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[១៨] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ចប់សូត្រទី២។