​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ផស្សៈ​ ​មាន​ស​ឡាយ​ត​នៈ​ជាហេតុ​ ​មាន​ស​ឡាយ​ត​នៈ​នាំឲ្យកើត​ ​មាន​ស​ឡាយ​ត​នៈ​ជា​កំណើត​ ​មាន​ស​ឡាយ​ត​នៈ​ជា​ប្រភព​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការ​រលត់​នៃ​ផស្សៈ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​ផស្សា​យតនៈ​ទាំង៦​ ​ការ​រលត់​នៃ​វេទនា​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ការ​រលត់​នៃ​តណ្ហា​ ​ព្រោះ​ការ​រលត់​នៃ​វេទនា​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរា​ ​និង​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​ក៏​តែង​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​ ​ចប់​ ​សូត្រ​ទី៤​។​
ថយ | ទំព័រទី ៨១ | បន្ទាប់