​ម្នាល​សារីបុត្ត​មាន​អាយុ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពោល​ដូចម្តេច​ ​ទ្រង់​ប្រាប់​ដូចម្តេច​ ​ដល់​យើង​ទាំងឡាយ​ ​ក្នុង​ហេតុ​ទាំង៤នេះ​ ​ចុះ​កាល​យើង​ទាំងឡាយ​ព្យាករ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​ព្រះមានព្រះភាគ​ពោល​ហើយ​ផង​ ​ឈ្មោះថា​ ​មិន​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​។​
 ​[​៨០​]​ ​ព្រះ​សារីបុត្ត​តប​ថា​ ​ម្នាល​អាវុសោ​ ​សុខ​ ​និង​ទុក្ខ​ ​ព្រះមានព្រះភាគ​ ​បាន​ពោល​ហើយ​ថា​ ​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ ​តើ​អាស្រ័យហេតុ​ដូចម្តេច​ ​គឺ​អាស្រ័យ​ផស្សៈ​ ​កាលបើ​បុគ្គល​ពោល​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​ព្រះមានព្រះភាគ​ ​ពោល​ហើយ​ផង​ ​មិន​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​។​ ​ម្នាល​អាវុសោ​ ​បណ្តា​វាទៈ​ទាំង៤នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​សុខ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​តែ​សុខ​ ​និង​ទុក្ខ​នោះ​ឯង​ ​កើតឡើង​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់