[៨១] ព្រះអានន្ទមានអាយុ បានស្តាប់ការចរចានេះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុហើយ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលការចរចា ទាំងអស់នោះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុ ចំពោះព្រះមានព្រះភាគ។
[៨២] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ ត្រង់ពាក្យដែលសារីបុត្តព្យាករ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សុខ និងទុក្ខ តថាគត បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគតពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ