​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​។​ ​ម្នាល​អានន្ទ​ ​បណ្តា​វាទៈ​ទាំង៤នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​តែ​សុខ​ ​និង​ទុក្ខ​នោះ​ឯង​ ​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​សុខ​ ​និង​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ ​ដោយ​មិន​អាស្រ័យហេតុ​ ​តែ​សុខ​ ​និង​ទុក្ខ​នោះ​ឯង​ ​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​វាទៈ​ទាំង៤នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទទួល​សុខ​ ​និង​ទុក្ខ​ ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​សុខ​ ​និង​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ ​ដោយ​មិន​អាស្រ័យហេតុ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​សុខ​ ​និង​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់