ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។
[៩០] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវបច្ច័យយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃបច្ច័យយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃបច្ច័យ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃបច្ច័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ