មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនុ៎ះឯង រមែងមិនបានធ្វើឲ្យជាក់ច្បាស់ មិនសម្រេច នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នទេ។
[៩៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កំណត់ដឹងនូវជរា និងមរណៈ កំណត់ដឹងនូវការកើតឡើង នៃជរា និងមរណៈ កំណត់ដឹងនូវទីរលត់នៃជរា និងមរណៈ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ។ កំណត់ដឹងនូវជាតិ។បេ។ កំណត់ដឹងនូវភព... ឧបាទាន... តណ្ហា... វេទនា... ផស្សៈ... សឡាយតនៈ... នាមរូប ... វិញ្ញាណ... នូវសង្ខារទាំងឡាយ កំណត់ដឹងនូវការកើតឡើង នៃសង្ខារ កំណត់ដឹងនូវទីរលត់នៃសង្ខារ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត បានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនោះឯង រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី៩។