​ទ្រង់​ត្រាស់​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជាគម្រប់៣ដង​ថា​ ​ម្នាល​សារីបុត្ត​ ​អ​ជិត​មាណព​ ​បាន​ពោល​ហើយ​ ​(​ក្នុង​អ​ជិត​បញ្ហា​ ​បារាយ​នវ​គ្គ​)​ ​នូវ​ពាក្យ​នេះ​ថា​
​ពួក​បុគ្គល​ណា​ ​មានធម៌​ពិចារណា​ហើយ​ក្តី​ ​ពួក​បុគ្គល​ណា​ ​ជា​សេក្ខៈ​ដ៏​ច្រើន​ក្តី​ ​ក្នុង​សាសនា​នេះ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះអង្គ​ជា​អ្នកមាន​បញ្ញា​ ​ខ្ញុំ​ព្រះអង្គ​ ​សួរ​នូវ​ការប្រព្រឹត្តិ​របស់​បុគ្គល​ទាំងនោះ​ ​សូម​ទ្រង់​សំដែង​ឲ្យ​ទាន​

 ​ម្នាល​សារីបុត្ត​ ​ភាសិត​សង្ខេប​នេះ​ ​អ្នក​គប្បី​យល់ឃើញ​សេចក្តី​ដោយ​ពិស្តារ​ ​ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​នៅ​ស្ងៀម​ ​ជាគម្រប់៣ដង​។​
ថយ | ទំព័រទី ១០២ | បន្ទាប់