​នៃ​អាហារ​នោះ​ ​លុះ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​ធម្មជាត​ណា​ ​ជា​ភូត​ ​ធម្មជាត​នោះ​ ​មាន​កិរិយា​រលត់​ទៅជាធម្មតា​ ​ព្រោះ​ការ​រលត់​នៃ​អាហារ​នោះ​ ​ដូច្នេះហើយ​ ​ក៏​មានចិត្ត​រួច​ស្រឡះ​ ​ព្រោះ​ការ​នឿយណាយ​ ​ព្រោះ​ការ​ធុញទ្រាន់​ ​ព្រោះ​ការ​រលត់​ ​ព្រោះ​ការ​មិន​ប្រកាន់​មាំ​ ​នូវ​ភូត​ ​ដែល​មាន​កិរិយា​រលត់​ទៅជាធម្មតា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​មានធម៌​ពិចារណា​ហើយ​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ដែល​អ​ជិត​មាណព​ ​បាន​ពោល​ហើយ​ ​(​ក្នុង​អ​ជិត​បញ្ហា​ ​បារាយ​នវ​គ្គ​)​ ​ថា​
​ពួក​បុគ្គល​ណា​ ​មានធម៌​ពិចារណា​ហើយ​ក្តី​ ​ពួក​បុគ្គល​ណា​ ​ជា​សេក្ខៈ​ដ៏​ច្រើន​ក្តី​ ​ក្នុង​សាសនា​នេះ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះអង្គ​ជា​អ្នកមាន​បញ្ញា​ ​ខ្ញុំ​ព្រះអង្គ​ ​សួរ​នូវ​ការប្រព្រឹត្តិ​ ​របស់​បុគ្គល​ទាំងនោះ​ ​សូម​ទ្រង់​សំដែង​ឲ្យ​ទាន​
​សឹង​មានការ​បកស្រាយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​

 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​សង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ ​ដោយ​ពិស្តារ​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់