​មាន​អ្វី​ជា​ប្រភព​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ជាតិ​ ​មាន​ភព​ជាហេតុ​ ​មាន​ភព​នាំឲ្យកើត​ ​មាន​ភព​ជា​កំណើត​ ​មាន​ភព​ជា​ប្រភព​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​
 [​១០៨​]​ ​ម្នាល​សារីបុត្ត​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​អ្នក​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ចុះ​ភព​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​ ​ម្នាល​សារីបុត្ត​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​អ្នក​គប្បី​ដោះស្រាយ​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ចុះ​ភព​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភព​ ​មាន​ឧបាទាន​ជាហេតុ​ ​មាន​ឧបាទាន​នាំឲ្យកើត​ ​មាន​ឧបាទាន​ជា​កំណើត​ ​មាន​ឧបាទាន​ជា​ប្រភព​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់