​[​១១២​]​ ​ម្នាល​សារីបុត្ត​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​អ្នក​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​លោក​បានដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​សេចក្តី​ត្រេកអរ​ ​ក្នុង​វេទនា​ទាំងឡាយ​ ​មិន​តាំង​ឡើង​បាន​ ​ម្នាល​សារីបុត្ត​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​អ្នក​គប្បី​ដោះស្រាយ​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​លោក​បានដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​សេចក្តី​ត្រេកអរ​ក្នុង​វេទនា​ទាំងឡាយ​ ​មិន​តាំង​ឡើង​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន៣​ ​វេទនា​ទាំង៣​ ​តើ​ដូចម្តេច​ ​គឺ​សុខវេទនា១​ ​ទុក្ខវេទនា១​ ​អ​ទុ​ក្ខម​សុខវេទនា១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេទនា​ទាំង៣នេះឯង​ ​មិន​ទៀង​ ​ធម្មជាត​ណា​មិន​ទៀង​ ​ធម្មជាត​នោះ​ ​យើង​ដឹង​ច្បាស់​ថា​ជា​ទុក្ខ​ ​បាន​ជា​សេចក្តី​ត្រេកអរ​ ​ក្នុង​វេទនា​ទាំងឡាយ​មិន​តាំង​ឡើង​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់