ការ​រលត់​នៃជ​រា​និង​មរណៈ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨ប្រការ​នេះឯង​ ​ជា​បដិបទា​ ​ដែល​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃជ​រា​ ​និង​មរណៈ​ ​គឺ​ប្រាជ្ញា​យល់ឃើញ​ត្រូវ១​។​បេ​។​ ​ការ​តម្កល់ចិត្ត​ត្រូវ១​។​ ​
 ​[​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ដឹង​ច្បាស់​ ​នូវ​ជរា​ ​និង​មរណៈ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃជ​រា​ ​និង​មរណៈ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃជ​រា​ ​និង​មរណៈ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃជ​រា​ ​និង​មរណៈ​ ​យ៉ាងនេះ​ ​នេះ​ជា​ធម្ម​ញ្ញាណ​ ​របស់​អរិយសាវ័ក​នោះ​។​ ​អរិយសាវ័ក​នោះ​ ​តែង​នាំទៅ​នូវ​ន័យ​ ​ក្នុង​អតីតកាល​ ​និង​អនាគតកាល​ ​ដោយ​ធម៌​នេះ​(​១​)​ ​ដែល​ខ្លួន​បានឃើញ​ហើយ​ ​ដឹង​ច្បាស់​ហើយ​ ​ជា​ធម៌​ឲ្យផល​មិន​ខុសកាល​ ​ជា​ធម៌​ដែល​ខ្លួន​បាន​ដល់ហើយ​ ​បាន​ជ្រួតជ្រាប​ហើយ​ ​ដោយ​បញ្ញា​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អតីតកាល​ ​ដឹង​ច្បាស់​ ​នូវ​ជរា​ ​និង​មរណៈ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃជ​រា​និង​មរណៈ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃជ​រា​និង​មរណៈ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃជ​រា​និង​មរណៈ​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បានដឹង​ច្បាស់​យ៉ាងនេះ​ឯង​ ​
​(​១​)​ ​សំដៅយក​ចតុ​សច្ចធម៌​ ​ឬមគ្គ​ញ្ញាណ​ធម៌​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់