[១២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ញាណវត្ថុ ទាំង៧៧ប្រការ តើដូចម្តេច គឺសេចក្តីដឹងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជាអតីតកាលកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជាអនាគតកាលកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណ (បច្ចយាការញ្ញាណ) ណា គប្បីមាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាវិនាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា១។ សេចក្តីដឹងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ១។បេ។ សេចក្តីដឹងថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ១... សេចក្តីដឹងថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ១... សេចក្តីដឹងថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ១...