​[​១៣២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ខារ​ទាំងឡាយ​ ​តើ​ដូចម្តេច​ ​មួយទៀត​ ​សង្ខារ​ទាំងនេះ​ឯង​ ​ជា​របស់​អ្នកណា​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ណា​ ​ពោល​ថា​ ​សង្ខារ​ទាំងឡាយ​ ​ដូចម្តេច​ ​មួយទៀត​ ​សង្ខារ​ទាំងនេះ​ឯង​ ​ជា​របស់​អ្នកណា​ ​ដូច្នេះ​ក្តី​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ណា​ពោល​ថា​ ​សង្ខារ​ទាំងឡាយ​ ​ដទៃ​ ​មួយទៀត​ ​សង្ខារ​ទាំងនេះ​ឯង​ ​ជា​របស់​បុគ្គល​ដទៃ​ ​ដូច្នេះ​ក្តី​ ​ពាក្យ​ទាំង២នេះ​ ​មាន​អត្ថ​ដូចគ្នា​ ​ផ្សេង​តែ​ព្យញ្ជនៈ​។​ ​ម្នាល​ភិក្ខុ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​រមែង​មិន​មាន​ ​ម្នាល​ភិក្ខុ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​ក៏​រមែង​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ ​ព្រះ​តថាគត​ ​មិន​ប៉ះពាល់​នូវ​អន្តធម៌​ ​ទាំង២នោះ​ឡើយ​ ​តែង​សំដែងធម៌​ ​ដោយបទ​កណ្តាល​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​។​
 [​១៣៣​]​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​ចម្រូងចម្រាស​ ​សេចក្តី​ប្រកាន់​ទទឹងទទែង​ ​សេចក្តី​ប្រកាន់​ឆ្វេង​ណា​នី​មួយ​ៗ​ ​របស់​បុគ្គល​នោះ​ ​ថា​ ​ជរា​ ​និង​មរណៈ​ ​ដូចម្តេច​ ​មួយទៀត​ ​ជរា​ ​និង​មរណៈ​នេះឯង​ ​ជា​របស់​អ្នកណា​ ​ដូច្នេះ​ក្តី​ ​ថា​ ​ជរា​ ​និង​មរណៈ​ ​ដទៃ​ ​មួយទៀត​ ​ជរា​ ​និង​មរណៈ​នេះឯង​ ​ជា​របស់​បុគ្គល​
ថយ | ទំព័រទី ១៣៦ | បន្ទាប់