​ហើយ​ ​មិន​លូតលាស់​ឡើង​ហើយ​ ​នតិ​ ​គឺ​តណ្ហា​ ​ក៏​មិន​មាន​ដែរ​ ​កា​លបើន​តិ​ ​គឺ​តណ្ហា​ ​មិន​មាន​ ​អា​គតិ​គតិ​ ​ក៏​មិន​មាន​ដែរ​ ​កាលបើ​អា​គតិ​គតិ​មិន​មាន​ ​ចុតិ​ ​និង​បដិសន្ធិ​ ​ក៏​មិន​មាន​ដែរ​ ​កាលបើ​ចុតិ​ ​និង​បដិសន្ធិ​ ​មិន​មាន​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​រលត់​ទៅ​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​ក​ឡា​រ​ខត្តិយ​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​ក​ឡា​រ​ខត្តិយ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​បុគ្គល​ឃើញថា​ធម្មជាត​នេះ​ជា​ភូត១​ ​និយាយ​អំពី​ក​ឡា​រ​ខត្តិយ​ភិក្ខុ១​ ​និយាយ​អំពី​ញាណ​វត្ថុ​មាន២លើក​ ​និយាយ​អំពី​បច្ច័យ​ ​គឺ​អវិជ្ជា​មាន២លើក​ ​និយាយ​អំពី​កាយ​នេះ​ ​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ១​ ​និយាយ​អំពី​ចេតនា​មាន៣លើក​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់