មិនមាន របស់នេះក៏មិនមាន របស់នេះរលត់ទៅ ព្រោះរលត់របស់នេះ សង្ខារទាំងឡាយកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ញាយធម៌ ដ៏ប្រសើរនេះហើយ ដែលអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។
[១៥៥] ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការនេះ គឺអរិយសាវ័ក រម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា បានប្រកបដោយអង្គ នៃសោតាបត្តិ ៤ប្រការនេះផង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័ក បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកបានដល់នូវសោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។ ចប់សូត្រទី១។