​[​១៦៤​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ហេតុ​ ​ដែល​នាំឲ្យកើត​សង្ខារលោក​ ​និង​សេចក្តី​រលត់​នៃ​សង្ខារលោក​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ចុះ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​ដែល​នាំឲ្យកើត​សង្ខារលោក​ ​តើ​ដូចម្តេច​ ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ ​និង​រូប​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតឡើង​ ​ព្រោះ​ឧបាទាន​ ​ជា​បច្ច័យ​ ​ជាតិ​កើតឡើង​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​កើតឡើង​ព្រម​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​ហេតុ​នាំឲ្យកើត​សង្ខារលោក​។​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​.​.​.​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​ ​.​.​.​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​មនោវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​
ថយ | ទំព័រទី ១៦១ | បន្ទាប់