​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​។​បេ​។​ ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​.​.​.​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​.​.​.​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​មនោវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​១៦៧​]​ ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ ​និង​រូប​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​តណ្ហា​នោះ​ឯង​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​។​បេ​។​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់