​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​១៧៧​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​លោកា​យតិ​ក​ព្រាហ្មណ៍​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពីរោះ​ណាស់​។​បេ​។​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​។​ ​ចប់​សូត្រ​ទី៨​។​
 [​១៧៨​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​របស់​អ្វី​ ​មាន​ ​ទើប​របស់​អ្វី​មាន​ហ្ន៎​ ​របស់​អ្វី​កើតឡើង​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​របស់​អ្វី​ហ្ន៎​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​សង្ខារ​ទាំងឡាយ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​វិញ្ញាណ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​នាមរូប​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ស​ឡាយ​ត​នៈ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ផស្សៈ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​វេទនា​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​តណ្ហា​មាន​ ​កាលបើ​របស់​អ្វី​មាន​
ថយ | ទំព័រទី ១៧០ | បន្ទាប់