​[​១៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​មាន​ញាណ​ក្នុង​ធម៌​នោះ​ ​ព្រោះ​បច្ច័យ​ដែល​កើ​ត​តៗ​គ្នា​ថា​ ​កាលបើ​របស់​នេះ​ ​មាន​ ​របស់​នេះ​ក៏​មាន​ ​របស់​នេះ​កើតឡើង​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​របស់​នេះ​ ​គឺ​កាលបើ​អវិជ្ជា​មាន​ ​សង្ខារ​ទាំងឡាយ​ក៏​មាន​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​ ​វិញ្ញាណ​ក៏​មាន​ ​កាលបើ​វិញ្ញាណ​មាន​ ​នាមរូប​ក៏​មាន​ ​កាលបើ​នាមរូប​មាន​ ​ស​ឡាយ​ត​នៈ​ក៏​មាន​ ​កាល​បើស​ឡាយ​ត​នៈ​មាន​ ​ផស្សៈ​ក៏​មាន​ ​កាលបើ​ផស្សៈ​មាន​ ​វេទនា​ក៏​មាន​ ​កាលបើ​វេទនា​មាន​ ​តណ្ហា​ក៏​មាន​ ​កាលបើ​តណ្ហា​មាន​ ​ឧបាទាន​ក៏​មាន​ ​កាលបើ​ឧបាទាន​មាន​ ​ភព​ក៏​មាន​ ​កាលបើ​ភព​មាន​ ​ជាតិ​ក៏​មាន​ ​កាលបើ​ជាតិ​មាន​ ​ជរាមរណៈ​ក៏​មាន​។​ ​អរិយសាវ័ក​នោះ​ ​តែង​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​លោក​នេះ​ ​រមែង​កើតឡើង​ព្រម​ ​យ៉ាងនេះ​។​
 [​១៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​មិន​មាន​របស់​អ្វី​ ​ទើប​មិន​មាន​របស់​អ្វី​ហ្ន៎​ ​របស់​អ្វី​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​ទៅ​ ​នៃ​របស់​អ្វី​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់