​ជា​បច្ច័យ​នៃ​ឧបាទាន​ទាំង៤​)​ ​តណ្ហា​ ​រមែង​ចម្រើនឡើង​ ​ឧបាទាន​កើតឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតឡើង​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតឡើង​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​កើតឡើង​ព្រម​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​១៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​ភ្លើង​ធំ​ ​របស់​អ្នករក​ឧស១០នាក់​ក្តី​ ​អ្នករក​ឧស២០នាក់​ក្តី​ ​អ្នករក​ឧស៣០នាក់​ក្តី​ ​អ្នករក​ឧស៤០នាក់​ក្តី​ ​ឆេះ​ឡើង​ ​(​បើ​)​ ​មាន​បុរស​យក​ស្មៅ​ស្ងួត​ ​គោម័យ​ស្ងួត​ ​និង​ឈើស្ងួត​ ​ទៅ​ដាក់លើ​គំនរ​ភ្លើង​នោះ​សព្វកាល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​គំនរ​ភ្លើង​ធំ​ ​ដែល​មាន​ស្មៅ​ស្ងួត​ ​ជាដើម​នោះ​ ​ជា​អាហារ​ ​មាន​ស្មៅ​ស្ងួត​ ​ជាដើម​នោះ​ ​ជា​គ្រឿង​ឆេះ​ ​មុខ​ជា​ឆេះ​អស់​កាលយូរ​អង្វែង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​ចម្រើនឡើង​ ​ឧបាទាន​កើតឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់