​(​គំនរ​ភ្លើង​នោះ​ ​ក៏​មិន​អាច​ឆេះ​បាន​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នេះ​ ​គំនរ​ភ្លើង​ធំ​នោះ​ ​មិន​មាន​អាហារ​ ​គប្បី​រលត់​ទៅ​ ​ព្រោះ​ការ​អស់​គ្រឿង​ឆេះ​មុន​ផង​ ​ព្រោះ​ការ​មិនបាន​បន្ថែម​វត្ថុ​ដទៃ​ផង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី២​។​
 ​[​២០០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ ​(​ធម៌​ជា​គ្រឿង​ប្រកប​ព្រម​)​ ​ហើយ​ ​តណ្ហា​ ​រមែង​ចម្រើន​ ​ឧបាទាន​កើតឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតឡើង​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតឡើង​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​កើតឡើង​ព្រម​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់