[២០៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះ ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះឡើងបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (បើ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលហើយ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារផង មានប្រេង និងប្រឆេះនោះជាគ្រឿងឆេះផង មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២០៥] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (តែបើ) បុរសមិនបានចាក់ប្រេង មិនវេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលទេ (ប្រទីបប្រេងនោះ មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមិនមានអាហារនោះ ក៏រលត់ទៅ ព្រោះការអស់គ្រឿងឆេះពីមុនផង ព្រោះការមិនបន្ថែមរបស់ឯទៀតផង យ៉ាងណាមិញ