​ក៏​បាច​ទៅតាម​ខ្យល់​ធំ​ ​ឬក៏​បណ្តែត​ទៅ​ក្នុង​ស្ទឹង​ ​ដែល​មាន​ខ្សែទឹក​ហូរ​ខ្មាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​កាលបើ​ដូច្នេះ​ ​ឈើ​ធំ​នោះ​ ​ឈ្មោះថា​ ​គេ​បាន​ផ្តាច់ផ្តិល​ឫសគល់​ចោល​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​ទីកន្លែង​ដុះ​ទៀត​ ​ជា​ឈើ​ដល់​នូវ​ភាព​មិន​មានត​ទៅ​ ​មិន​មានការ​កើតឡើង​តទៅទៀត​ជា​ធម្មតា​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​រលត់​ទៅ​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៥​។​
 [​២១០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដើមឈើ​ធំ​ ​ឫស​របស់​ឈើ​ធំ​នោះ​ទាំងអស់​ ​ដែល​ដុះ​ចាក់​ទៅ​ខាងក្រោម​ ​ដុះ​ចាក់​ទៅ​ទទឹង​ ​រមែង​នាំ​ឱជារស​ទៅ​ចុង​ខាងលើ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​កាលបើ​ដូច្នេះ​ ​ឈើ​ធំ​នោះ​ ​ដែល​មាន​ឫស​នោះ​ជា​អាហារ​ផង​ ​មាន​ឫស​នោះ​ជា​កម្លាំង​មាំ​ផង​ ​មុខ​ជា​ឋិតនៅ​ ​អស់​កាលយូរ​អង្វែង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​ចម្រើនឡើង​ ​ឧបាទាន​ចម្រើនឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់