​[​២១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​ការ​ចាប់កំណើត​ឡើង​ ​នៃ​នាមរូប​ ​ក៏​មិន​មាន​ ​ស​ឡាយ​ត​នៈ​រលត់​ ​ព្រោះ​ការ​រលត់​នៃ​នាមរូប​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដើមឈើ​ធំ​ ​កាលនោះ​ ​បុរស​កាន់​យក​ចប​ ​និង​កញ្ជើ​ដើរមក​ ​កាត់ឈើ​ធំ​នោះ​ ​ត្រង់​ឫស​។​បេ​។​ ​ជា​ឈើ​ដល់​នូវ​ភាព​មិន​មានត​ទៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​ការ​ចាប់កំណើត​នៃ​នាមរូប​ក៏​មិន​មាន​ ​ការ​រល​ត់​នៃស​ឡាយ​ត​នៈ​ ​ព្រោះ​ការ​រលត់​នៃ​នាមរូប​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៨​។​
 [​២២០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​ការ​ចាប់កំណើត​ឡើង​ ​នៃ​វិញ្ញាណ​ ​រមែង​មាន​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់