[២២៨] ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២២៩] ម្នាលអានន្ទ ដូចជាដើមឈើធំ កាលនោះ បុរសកាន់ចប និងកញ្ជើដើរមក កាត់ឈើនោះ ត្រង់ឫស លុះកាត់ឫសរួចហើយ ក៏គាស់រំលើង លុះគាស់រំលើងហើយ ក៏រើឫសចេញ ដោយហោចទៅ សូម្បីនៅសល់តែប៉ុនទងស្បូវភ្លាំង ក៏មិនមាន។ បុរសនោះ កាត់ឈើនោះ ឲ្យជាកំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ក៏ពុះ លុះពុះហើយ ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗហើយ ហាលខ្យល់ និងកំដៅថ្ងៃ លុះហាលខ្យល់ និងកំដៅថ្ងៃហើយ យកភ្លើងដុត លុះយកភ្លើងដុតហើយ ធ្វើឲ្យជាកម្ទេចធ្យូង លុះធ្វើឲ្យជាកម្ទេចធ្យូងហើយ បាចទៅលើខ្យល់ធំ ឬបណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់